Latest Post


បាត់ដំបងៈ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ដាក់ខ្នោះ កាលពីម៉ោង១៖៣០នាទីរៀសលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោយ​ទទួលបណ្តឹងពីឈ្មោះ លឿង សំអូន ភេទស្រី អាយុ៣៦ឆ្នាំ ជាម្តាយជនរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អេន ចិន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅស្នាក់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានម្ដាយជនរងគ្រោះ ប្ដឹងចោទប្រកាន់ថា ជនសង្ស័យបានធ្វើសកម្មភាពលួងលោមរួមភេទជាមួយកូនស្រីគាតន់ឈ្មោះ ខ.ន.ស.ណ.ត ភេ អាយុ១៤ឆ្នាំ ចំនួន៣លើក បានសម្រេច៨ដង កាលពីអំ​ឡុងខែមិថុនា ឆ្នាំ២០១៨។
បច្ចុប្បន្នជនសង្ស័យ​កម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតុលាការចាត់ការតាមនីតិវិធីច្បាប់៕




យោងតាមប្រភពព័ត៌មាន SpringNews របស់ប្រទេសថៃបានឲ្យដឹងថា នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ០២១៨ នេះ អតីតទាហានជើងទឹករបស់ថៃអាយុ៣៨ឆ្នាំម្នាក់ ត្រូវបានរាយការណ៍ថា ស្លាប់បាត់បង់ជីវិត ខណៈកំពុងបំពេញបេសកម្មបញ្ចូនបំពុងខ្យល់អុកស៊ីសែនពីតំបន់ទី៣ ចូលទៅក្នុងរូងភ្នំ ដើម្បីជួយសង្គ្រោះក្មេងៗទាំង១២នាក់ និងគ្រូបង្វឹក ដែលជាប់នៅក្នុងរូបភ្នំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះបានចាប់ផ្តើមជ្រមុជទឹកនៅវេលាម៉ោង០៨ និង៣៧នាទីយប់ ហើយពេលបេសកម្មបញ្ចប់ក៏ជ្រមុជទឹកត្រលប់មកវិញ ប៉ុន្ដែខ្វះខ្យល់​អុកស៊ីសែនក៏បណ្តាលសន្លប់បាត់បង់ស្មារតីនៅក្នុងទឹកតែម្តង។ ពេលនោះក្រុមជ្រមុជទឹកបានធ្វើចលនាចង្វាក់បេះដូងឲ្យជនរងគ្រោះដែរ ប៉ុន្តែនៅតែមិនដឹងខ្លួន បន្ទាប់មកពួកគេក៏នាំជនរងគ្រោះមកតំបន់ទី៣វិញ ដើម្បីសង្គ្រោះបឋម លុះក្រោយមកនៅវេលាម៉ោង ០១រំលងអធ្រាត្រក៏បានស្លាប់បាត់បង់ជីវិតតែម្តង៕

ការនិយាយជាមួយដៃគូអ្នកអំពីការរួមភេទដែលមានសុវត្ថិភាព និងមានការព្រមព្រៀង

ការរួមភេទ និងការពិភាក្សាចាំបាច់នានាទាក់ទងនឹងប្រធានបទនេះ ជាញឹកញាប់មិនត្រូវបានគេលើកយកមកពិភាក្សាវែកញែកជាចំហនោះទេ ហើយរវាងយុវជន និងយុវតី​ដែល​សកម្ម​ក្នុងការរួមភេទនៅកម្ពុជាវិញគឺមិនបានគិតដល់រឿងនេះតែម្តង។

ជាញឹកញាប់ យុវជន និងយុវតីច្រើនមានភាពអៀនខ្មាស ឬមិនបានយល់ដឹងគ្រប់គ្រាន់​អំពីការដែលពួកគេគប្បី លើកយកការពិភាក្សា អំពីការព្រមព្រៀង និងសុវត្ថិភាពជាមួយ​ដៃគូរួម​ភេទរបស់ពួកគេ។វាជារឿងលំបាកក្នុងការបង្កើតឲ្យមាននូវវប្បធម៌នៃការពិភាក្សាដោយបើកចំហអំពីការរួមភេទដែលមានសុវត្ថិភាព និងមានការព្រមព្រៀងនៅកម្ពុជា ខណៈដែលការរួមភេទមុនពេល​រៀបការ​នៅតែ​ការ​ហាមប្រាមមួយ និងត្រូវបានចាត់ទុកថាជាអំពើមិនគប្បីផ្ទុយនឹងប្រពៃណី។ យុវជន និងយុវតីមួយ​ចំនួន​ធំកំពុងតែធ្វើចំណាក ស្រុកពីស្រុកកំណើតមកកាន់ទីក្រុងដើម្បីស្វែងរកការងារ និងបន្តការសិក្សា ដែលធ្វើឲ្យពួកគេងាយប្រឈមនឹងហានិភ័យផ្នែកសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងអំពើហិង្សា​ទាក់ទងនឹងយេនឌ័រផងដែរ។ បើទោះជាយ៉ាងនេះក្តី យុវជន និងយុវតីចាំបាច់ត្រូវទទួលបានព័ត៌មាន​ដែល​នឹងអាចជួយការពារសុខភាពរបស់ពួកគេ និងធ្វើការសម្រេចចិត្ត​ផ្អែកលើព័ត៌មាននិងដែលមានការ​គិតគូរ​ច្បាស់លាស់​អំពីជីវិតផ្លូវភេទរបស់ពួកគេ។

ជំងឺកាមរោគ (STI) និងមេរោគអេដស៏ (HIV)

មុនពេលយើងនិយាយស៊ីជម្រៅក្នុងបញ្ហានេះ យើងត្រូវយល់ន័យនៃ​ពាក្យគន្លឹះ​មួយ​​ចំនួន​ក្នុង​អត្ថបទ​ប្លុក​នេះជាមុនសិន។ ជម្ងឺកាមរោគ ឬ  ហៅកាត់ថា STI គឺបង្កឡើងដោយបាក់តេរី ​វីរុសឬប៉ារ៉ាស៊ីត​ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ​(តាមទ្វារមាស តាមរន្ធគូទ ឬតាមមាត់) ដែលមិនបានការពារ  និងឆ្លងតាមរយៈការប៉ះស្បែកទល់នឹងស្បែកនៃប្រដាប់ភេទផងដែរ។ ការបង្ករោគដោយ បាក់តេរីរួមមាន​បាក់តេរី វ៉ាហ្គីណូស៊ីស (bacterial vaginosis) ក្លាមីឌីយ៉ា (Chlamydia)   ​​ ប្រមេះ Lyphogranulomavenerum (LGV) និង ស្វាយ។ វីរុសអាចបង្កឲ្យ មានពងបែកលើប្រដាប់ភេទ រលាកថ្លើមប្រភេទ B មេរោគ HPV និងមេរោគអេដស៏ (HIV)។

មានករណីជាច្រើនដែលជម្ងឺកាមរោគត្រូវបានចម្លងដោយមិនដឹងខ្លួនព្រោះ​បុគ្គលដែលមានមេរោគនេះ អាចមិនមានចេញរោគសញ្ញាអ្វីទាំងអស់។ អាស្រ័យតាមប្រភេទ​នៃការបង្ករោគ ការចេញរោគសញ្ញាអាចនឹងកើតមានឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ឬ ប៉ុន្មានសប្តាហ៍ (ដូចជាក្លាមីឌីយ៉ា (Chlamydia) ប្រមេះ និងពងបែកលើប្រដាប់ភេទ) ឬដល់ទៅរាប់សប្តាហ៍ ឬរាប់ខែ(សម្រាប់មេរោគរលាកថ្លើមប្រភេទB មេរោគអេដស៏ និងស្វាយ) បន្ទាប់ពីការឆ្លងអតិសុខុមប្រាណទាំង​នោះ​រួចមក។

​បើមិនមានការព្យាបាលទេនោះ មេរោគអេដស៏អាចបង្កឲ្យក្លាយទៅជាជម្ងឺអេដស៍។ មេរោគអេដស៏អាចឆ្លង បានតាមរូបភាពមួយចំនួនដូចជាការរួមភេទតាមទ្វារមាស តាមរន្ធគូទ ឬតាមមាត់ដោយមិនបានការពារ ការប្រើស៊ីរ៉ាំង និងម្ជុលរួមគ្នា និងការឆ្លងពីម្តាយទៅកូនក្នុងអំឡុង​ពេលមានផ្ទៃពោះ ពេលកើត ឬពេលបំបៅដោះជាដើម។ កិច្ចខិតខំប្រឹងប្រែង អស់រយៈពេល២០ឆ្នាំកន្លងមក ​​​​ក្នុងការពង្រីកការទទួលបានការធ្វើតេស្តឈាម​រកមេរោគអេដស៏ និង  សេវាបង្ការ ក៏ដូចជាផ្តល់ការព្យាបាលភ្លាមៗ​ដល់អ្នកផ្ទុកមេរោគអេដស៏​បានជួយ​កាត់​បន្ថយ ការឆ្លងរាល​ដាល​មេរោគអេដស៏នៅកម្ពុជា។ ប្រទេសកម្ពុជាបានប្តេជ្ញាលុបបំបាត់ការឆ្លងរាលដាលមេរោគអេដស៏​ដែលជាការគម្រាមកំហែង​សុខភាពសាធារណៈ នៅត្រឹមឆ្នាំ២០២៥  ។ បើទោះជាយ៉ាងនេះក្តី នៅតែមានអ្នកផ្ទុក​មេរោគ​អេដស៏​មួយ​ចំនួន​មិនទាន់ដឹងថាខ្លួនមានផ្ទុកមេរោគអេដស៏នៅឡើយ។

ប្រសិនបើអ្នកបានប្រឡូកក្នុងសកម្មភាពផ្លូវភេទដែលមានការប្រឈម ឬសង្ស័យថាអ្នកមានជម្ងឺកាមរោគ ចូរទៅពិគ្រោះយោបល់ ឬទៅជួបជាមួយ​អ្នកផ្តល់​សេវា​សុខភាពភ្លាម។ ប្រសិនបើលទ្ធផលបញ្ជាក់ថាអ្នកមានជម្ងឺកាមរោគ ចូរប្រាប់រឿងនេះដល់ដៃគូរួមភេទរបស់អ្នក និងជម្រុញឲ្យពួកគេទៅពិនិត្យ និងទទួលការព្យាបាល។

ប្រសិនបើអ្នកមានសំណួរណាមួយដែលអ្នកចង់បានចម្លើយ អ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុក ឈ្មោះ «Marie Stopes Cambodia» បាន។ គ្លីនិកនេះមានផ្តល់ចម្លើយទៅកាន់សំណួរផ្សេងៗទាក់ទងនឹងសុខភាពបន្តពូជតាមរយៈសារតាមទំព័រហ្វេសប៊ុក និងលេខទូរស័ព្ទនៅលើទំព័រហ្វេសប៊ុកនោះតែម្តង។

សុវត្ថិភាព

មធ្យោបាយដែលងាយស្រួល និងល្អបំផុតក្នុងការការពារឲ្យកាន់តែមានប្រសិទ្ធិភាពពីការឆ្លងមេរោគ​អេដស៏ ជម្ងឺកាមរោគ ឬការមានផ្ទៃពោះដោយមិនបានព្រាងទុក គឺការប្រើស្រោមអនាម័យ ទាំង​ស្រោម​អនាម័យបុរស និង​ស្ត្រី។

ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីយុទ្ធនាការក្នុងការផ្សព្វផ្សាយអំពីការប្រើប្រាស់ស្រោមអនាម័យតាមរយៈទូរទស្សន៍ និងផ្ទាំងប៉ាណូយ៉ាងណាក៏ដោយ ការសិក្សាផ្នែកប្រជាសាស្រ្តនិង​សុខភាព​​នៅ​កម្ពុជា (Cambodia Demographic and Health Surveys)​ បានបង្ហាញថាមានការធ្លាក់​ចុះ​នៃចំនួនយុវជនអាយុចន្លោះ ១៥ ទៅ ២៤ឆ្នាំ ដែលបានប្រើប្រាស់ស្រោមអនាម័យពេលរួមភេទ គឺ  ​ ធ្លាក់ពី២៦%នៅឆ្នាំ២០១០ មកនៅត្រឹម ១៨%នៅឆ្នាំ២០១៤ ដែលជាសញមួយគួរឲ្យព្រួយបារម្ភ ដែលពិចារណាថាពួកគេកាន់តែច្រើនមានភាពសកម្មក្នុងការរួមភេទ។ យ៉ាងណាម៉ិញ បញ្ហាមិនទាន់បញ្ចប់ ឬចាប់ផ្តើមពីចំនុចខាងលើនេះទេ វាជាការចាក់ឬសពីកង្វះ​ការ​យល់​ដឹង និងការ​អប់រំផ្នែក​​ផ្លូវភេទនៅក្នុងប្រទេស។

ស្រោមអនាម័យក្លិនស្រ្តប័ររី ឬចេក មានអុចៗ ឬកង់ៗ ស្តើងខ្លាំង ឬធំខ្លាំង​ទៅតាមតម្រូវ​ការ​សម្រាប់​អតិថិជនគ្រប់​ប្រភេទ​​គឺមានលក់តាមហាងនានា ឱសថស្ថាន ផ្សារទំនើប សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា។

ប្រសិនបើអ្នកធ្វើតាមការណែនាំត្រឹមត្រូវ និងប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ មិនថាការរួម​ភេទ​តាមទ្វារមាស តាមរន្ធគូទ ឬតាមមាត់នោះទេ ឱកាសនៃការមានផ្ទៃពោះ ឬ ការឆ្លងមេរោគ ឬចម្លងមេរោគអេដស៏ ជម្ងឺកាមរោគ គឺទាបបំផុត រ។

ការព្រមព្រៀង

សុវត្ថិភាពគ្មានន័យនោះទេប្រសិនបើគ្មានការព្រមព្រៀងហើយសម្រាប់សកម្មជនភាគ​ច្រើន​គឺវាមានការលំបាកក្នុងការសម្រេចការព្រមព្រៀង ជាងសុវត្ថិភាពក្នុងការ​រួមភេទទៅទៀត។ ដោយសារតែមិននិយាយអំពីការព្រមព្រៀង ភាគច្រើនគេយល់​អំពីរឿង​នេះ​ខណៈដែលសង្គម និងវប្បធម៌មានការផ្លាស់ប្តូរ ហើយដែលការផ្លាស់ប្តូរ​នេះជម្រុញឲ្យមាន​ការពិភាក្សា​អំពីរឿងនេះ។ នៅក្នុងប្រទេសកម្ពុជា ស្រ្តី ពិសេសបុរសចាំបាច់ត្រូវយល់ថា ពុំមាននរណា​ម្នាក់មាន​កាតព្វកិច្ចត្រូវផ្តល់ការរួមភេទដល់នរណាម្នាក់នោះទេ ហើយពួកគេត្រូវយល់ថា​ការរួមភេទគួរតែប្រព្រឹត្តឡើងដោយមានការព្រមព្រៀងដោយភាពរីករាយ ហើយដើម្បីឲ្យរឿងនេះ​កើតបាន ពួកគេចាំបាច់ត្រូវពិភាក្សាជាមួយគ្នា។

ចំនុចនេះធ្វើឲ្យមានសំណួរ៖ តើខ្ញុំពិភាក្សាជាមួយដៃគូខ្ញុំដោយរបៀបណា? ហើយតើខ្ញុំត្រូវនិយាយ​អំពីចំនុចអ្វីខ្លះ?

អ្នកចាំបាច់ត្រូវប្រាកដថា ការរួមភេទរបស់អ្នកគឺមានការព្រមព្រៀងគ្នា​ ១០០ភាគរយ។ មិនមែន «ខ្ញុំមិនដឹងទេ» ឬ «ខ្ញុំមិនច្បាស់ទេ» ប៉ុន្តែត្រូវឆ្លើយថា «បាទ ឬចាស»។ ត្រូវចាំក្នុងចិត្តថាដៃគូរបស់អ្នកអាចប្តូរចិត្តនៅអំឡុងពេលរួមភេទ ហើយអ្នកគប្បីគោរពការសម្រេច​ចិត្តរបស់ដៃគូអ្នកដែរ។

សុវត្ថិភាពជារឿងចំបង ឬក្នុងករណីនេះជារឿងទី២។ អ្នកនិងដៃគូរបស់អ្នកត្រូវ​តែយល់ដឹង​អំពី​ការប្រឈមមុខដែលការរួមភេទអាចបង្កឡើង ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវចៀសវាង​ពី​ការរួមភេទ ឬតមរួមភេទនោះទេ។ អ្នកចាំបាច់ត្រូវតែយល់ដឹងពីការប្រឈមទាំងនោះ និងចេះប្រើវិធី​ដែលចាំបាច់ដើម្បីចៀសវាងពីការឆ្លងមេរោគអេដស៏ និងជម្ងឺកាម​រោគង ឬការមានផ្ទៃពោះដោយមិនបានព្រាងទុក។ មធ្យោបាយដ៏ងាយស្រួលបំផុត​គឺការប្រើប្រាស់ស្រោមអនាម័យ ដែលអាចការពារទាំងមេរោគអេដស៏/ជម្ងឺកាមរោគ និងការមានផ្ទៃពោះដោយមិនបានព្រាងទុក។

ការចូលចិត្ត និងការមិនចូលចិត្ត៖ វាក៏ជាការពិភាក្សា​ដែលសំខាន់​ផងដែរ​ ​ដែលអ្នកត្រូវជជែកជាមួយដៃគូរបស់អ្នក។ ការរួមភេទមិនគួរជាការសប្បាយតែភាគីម្ខាងនៃដៃគូនោះ​ទេ ប៉ុន្តែដៃគូទាំងសង​ខាងចាំបាច់​ត្រូវស្តាប់នូវអ្វីដែលដៃគូម្ខាងទៀតនិយាយ ថាតើគាត់មានផាសុខភាពជាមួយនឹងអ្វីដែលកំពុងតែកើតឡើងនោះឬទេ។ នេះក៏ជាទម្រង់មួយនៃការព្រមព្រៀងផងដែរ។

ពិនិត្យមើលស្រោមអនាម័យឲ្យបានល្អិតល្អន់ក្រែងមានខូច ឬរហែក។

ជារួម ការរួមភេទមិនគួរត្រូវបានចាត់ទុកថាជារឿងអវិជ្ជមាននោះទេ​ ព្រោះវាមិនមែនជារឿងអវិជ្ជមានឡើយ។ ចំណេះដឹងអំពីការរួមភេទគួរតែត្រូវបានផ្តល់ក្នុងការ​សិក្សារបស់យុវជន និងយុវតី ដើម្បីឲ្យពួកគេមានការយល់ដឹងអំពីការប្រឈម​នានា ចេះពីវិធីការពារខ្លួន និងចេះធ្វើការសម្រេចចិត្តដោយខ្លួនឯង។ វាមិនមែនជារឿងល្អនោះទេ​ក្នុង​ការ​មិនសន្ទនាគ្នា ក្នុងគោលបំណងលុប​បំបាត់ការរួមភេទ​ដែលមិនមានសុវត្ថិភាព ឬគ្មានការព្រមព្រៀងនោះទេ។ ការធ្វើបែបនេះមិនមែនជាដំណោះ​ស្រាយ​ឡើយ។ ផ្ទុយទៅវិញ អ្នកដែលពាក់ព័ន្ធនឹង​រឿងនេះគួរតែសហការគ្នា​ដើម្បីធានាថាដៃគូ​របស់​​អ្នក​​ដឹងអំពីអ្វីដែលពួកគេអាចធ្វើបាននៅពេលរួមភេទ និងអ្វីៗផ្សេងទៀតដែលទាក់ទង​នឹងការ​រួមភេទ។

Source: doesgofcat

ព័ត៍មានបន្ថែម៖ ក្មេងជនជាតិថៃ ១២នាក់ និងគ្រូបង្វឹកម្នាក់ពិតជាជីវិតថ្លៃបំផុត.! រកឃើញមនុស្សទាំង១៣នាក់ នៅក្នុងរូងភ្នំថាំលួងហើយ ដោយអការៈពួកគេហេវហត់ ស្ទើរតែបើកភ្នែកមិនរួច

ប្រទេសថៃ ៖ សារព័ត៌មានផ្លូវការ​របស់រដ្ឋថៃបានចេញផ្សាយហើយ ដោយក្នុងនោះ​ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួកគេម្នាក់ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយ ដោយពួកគេ​នៅមានជីវិតទាំងអស់​ ប៉ុន្តែស្ថិតនៅ​ក្នុងស្ថានភាព​ហេវហត់បំផុត ស្ទើរតែបើកភ្នែក​មិនរួចទៅ​ឡើយ។ នេះបើ​តាម BBC ដកស្រង់ពីសារព័ត៌មានផ្លូវការថៃ នៅយប់​ថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

ពេលនេះក្រុម​សង្គ្រោះកំពុងតែស្វែងរក​កន្លែងមួយ ដែលមានសុវត្ថិភាព​ពីទឹកជំនន់​ក្នុងរូងភ្នំ ដើម្បីរៀបចំជាកន្លែងស្នាក់បណ្តោះ​អាសន្នរបស់ ជនរងគ្រោះទាំង ១៣នាក់ខាងលើនេះ។ ក្រុមសង្គ្រោះថៃ ក្រុមគ្រួសារជន​រងគ្រោះ និងមន្ត្រីរដ្ឋាភិបាល​ព្រមទាំងប្រជាជនថៃ​ទាំងអស់ ដែលស្ថិតនៅតំបន់រូងភ្នំ​បានចែកចាយព័ត៌មាន​ដ៏រីករាយ​នេះ និងបាន Live ជាវីដេអូ​ទាំងយប់ជ្រៅ ទៅដល់មហាជនទូទៅផងដែរ។

ទោះបីជាបែបនេះក្តី តំណាក់កាល​សំខាន់បន្ទាប់ គឺការយកពួកគេចាកចេញ​ពីរូងភ្នំមកវិញ ព្រោះតែស្ថានភាព​ក្នុងនោះមានភាពលំបាក​ខ្លាំងណាស់ ដោយសារចម្ងាយដ៏ឆ្ងាយ ហើយចំណុចខ្លះ គឺក្រុមជំនាញ​សង្គ្រោះបាន​អះអាងថា ពួកគេត្រូវមុជ​កាត់ភក់ថែម​​ទៀតផង ទើបអាចត្បុល​ទៅដល់កន្លែងដែល​មនុស្សទាំង ១៣នាក់ ជាប់ខ្លួនអស់រយៈពេល ០៩ថ្ងៃមកហើយនេះ៕

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget