ការនិយាយជាមួយដៃគូអ្នកអំពីការរួមភេទដែលមានសុវត្ថិភាព និងមានការព្រមព្រៀង
ការរួមភេទ និងការពិភាក្សាចាំបាច់នានាទាក់ទងនឹងប្រធានបទនេះ ជាញឹកញាប់មិនត្រូវបានគេលើកយកមកពិភាក្សាវែកញែកជាចំហនោះទេ ហើយរវាងយុវជន និងយុវតីដែលសកម្មក្នុងការរួមភេទនៅកម្ពុជាវិញគឺមិនបានគិតដល់រឿងនេះតែម្តង។
ជាញឹកញាប់ យុវជន និងយុវតីច្រើនមានភាពអៀនខ្មាស ឬមិនបានយល់ដឹងគ្រប់គ្រាន់អំពីការដែលពួកគេគប្បី លើកយកការពិភាក្សា អំពីការព្រមព្រៀង និងសុវត្ថិភាពជាមួយដៃគូរួមភេទរបស់ពួកគេ។វាជារឿងលំបាកក្នុងការបង្កើតឲ្យមាននូវវប្បធម៌នៃការពិភាក្សាដោយបើកចំហអំពីការរួមភេទដែលមានសុវត្ថិភាព និងមានការព្រមព្រៀងនៅកម្ពុជា ខណៈដែលការរួមភេទមុនពេលរៀបការនៅតែការហាមប្រាមមួយ និងត្រូវបានចាត់ទុកថាជាអំពើមិនគប្បីផ្ទុយនឹងប្រពៃណី។ យុវជន និងយុវតីមួយចំនួនធំកំពុងតែធ្វើចំណាក ស្រុកពីស្រុកកំណើតមកកាន់ទីក្រុងដើម្បីស្វែងរកការងារ និងបន្តការសិក្សា ដែលធ្វើឲ្យពួកគេងាយប្រឈមនឹងហានិភ័យផ្នែកសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រផងដែរ។ បើទោះជាយ៉ាងនេះក្តី យុវជន និងយុវតីចាំបាច់ត្រូវទទួលបានព័ត៌មានដែលនឹងអាចជួយការពារសុខភាពរបស់ពួកគេ និងធ្វើការសម្រេចចិត្តផ្អែកលើព័ត៌មាននិងដែលមានការគិតគូរច្បាស់លាស់អំពីជីវិតផ្លូវភេទរបស់ពួកគេ។
ជំងឺកាមរោគ (STI) និងមេរោគអេដស៏ (HIV)
មុនពេលយើងនិយាយស៊ីជម្រៅក្នុងបញ្ហានេះ យើងត្រូវយល់ន័យនៃពាក្យគន្លឹះមួយចំនួនក្នុងអត្ថបទប្លុកនេះជាមុនសិន។ ជម្ងឺកាមរោគ ឬ ហៅកាត់ថា STI គឺបង្កឡើងដោយបាក់តេរី វីរុសឬប៉ារ៉ាស៊ីតដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ(តាមទ្វារមាស តាមរន្ធគូទ ឬតាមមាត់) ដែលមិនបានការពារ និងឆ្លងតាមរយៈការប៉ះស្បែកទល់នឹងស្បែកនៃប្រដាប់ភេទផងដែរ។ ការបង្ករោគដោយ បាក់តេរីរួមមានបាក់តេរី វ៉ាហ្គីណូស៊ីស (bacterial vaginosis) ក្លាមីឌីយ៉ា (Chlamydia) ប្រមេះ Lyphogranulomavenerum (LGV) និង ស្វាយ។ វីរុសអាចបង្កឲ្យ មានពងបែកលើប្រដាប់ភេទ រលាកថ្លើមប្រភេទ B មេរោគ HPV និងមេរោគអេដស៏ (HIV)។
មានករណីជាច្រើនដែលជម្ងឺកាមរោគត្រូវបានចម្លងដោយមិនដឹងខ្លួនព្រោះបុគ្គលដែលមានមេរោគនេះ អាចមិនមានចេញរោគសញ្ញាអ្វីទាំងអស់។ អាស្រ័យតាមប្រភេទនៃការបង្ករោគ ការចេញរោគសញ្ញាអាចនឹងកើតមានឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ឬ ប៉ុន្មានសប្តាហ៍ (ដូចជាក្លាមីឌីយ៉ា (Chlamydia) ប្រមេះ និងពងបែកលើប្រដាប់ភេទ) ឬដល់ទៅរាប់សប្តាហ៍ ឬរាប់ខែ(សម្រាប់មេរោគរលាកថ្លើមប្រភេទB មេរោគអេដស៏ និងស្វាយ) បន្ទាប់ពីការឆ្លងអតិសុខុមប្រាណទាំងនោះរួចមក។
បើមិនមានការព្យាបាលទេនោះ មេរោគអេដស៏អាចបង្កឲ្យក្លាយទៅជាជម្ងឺអេដស៍។ មេរោគអេដស៏អាចឆ្លង បានតាមរូបភាពមួយចំនួនដូចជាការរួមភេទតាមទ្វារមាស តាមរន្ធគូទ ឬតាមមាត់ដោយមិនបានការពារ ការប្រើស៊ីរ៉ាំង និងម្ជុលរួមគ្នា និងការឆ្លងពីម្តាយទៅកូនក្នុងអំឡុងពេលមានផ្ទៃពោះ ពេលកើត ឬពេលបំបៅដោះជាដើម។ កិច្ចខិតខំប្រឹងប្រែង អស់រយៈពេល២០ឆ្នាំកន្លងមក ក្នុងការពង្រីកការទទួលបានការធ្វើតេស្តឈាមរកមេរោគអេដស៏ និង សេវាបង្ការ ក៏ដូចជាផ្តល់ការព្យាបាលភ្លាមៗដល់អ្នកផ្ទុកមេរោគអេដស៏បានជួយកាត់បន្ថយ ការឆ្លងរាលដាលមេរោគអេដស៏នៅកម្ពុជា។ ប្រទេសកម្ពុជាបានប្តេជ្ញាលុបបំបាត់ការឆ្លងរាលដាលមេរោគអេដស៏ដែលជាការគម្រាមកំហែងសុខភាពសាធារណៈ នៅត្រឹមឆ្នាំ២០២៥ ។ បើទោះជាយ៉ាងនេះក្តី នៅតែមានអ្នកផ្ទុកមេរោគអេដស៏មួយចំនួនមិនទាន់ដឹងថាខ្លួនមានផ្ទុកមេរោគអេដស៏នៅឡើយ។
ប្រសិនបើអ្នកបានប្រឡូកក្នុងសកម្មភាពផ្លូវភេទដែលមានការប្រឈម ឬសង្ស័យថាអ្នកមានជម្ងឺកាមរោគ ចូរទៅពិគ្រោះយោបល់ ឬទៅជួបជាមួយអ្នកផ្តល់សេវាសុខភាពភ្លាម។ ប្រសិនបើលទ្ធផលបញ្ជាក់ថាអ្នកមានជម្ងឺកាមរោគ ចូរប្រាប់រឿងនេះដល់ដៃគូរួមភេទរបស់អ្នក និងជម្រុញឲ្យពួកគេទៅពិនិត្យ និងទទួលការព្យាបាល។
ប្រសិនបើអ្នកមានសំណួរណាមួយដែលអ្នកចង់បានចម្លើយ អ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុក ឈ្មោះ «Marie Stopes Cambodia» បាន។ គ្លីនិកនេះមានផ្តល់ចម្លើយទៅកាន់សំណួរផ្សេងៗទាក់ទងនឹងសុខភាពបន្តពូជតាមរយៈសារតាមទំព័រហ្វេសប៊ុក និងលេខទូរស័ព្ទនៅលើទំព័រហ្វេសប៊ុកនោះតែម្តង។
សុវត្ថិភាព
មធ្យោបាយដែលងាយស្រួល និងល្អបំផុតក្នុងការការពារឲ្យកាន់តែមានប្រសិទ្ធិភាពពីការឆ្លងមេរោគអេដស៏ ជម្ងឺកាមរោគ ឬការមានផ្ទៃពោះដោយមិនបានព្រាងទុក គឺការប្រើស្រោមអនាម័យ ទាំងស្រោមអនាម័យបុរស និងស្ត្រី។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីយុទ្ធនាការក្នុងការផ្សព្វផ្សាយអំពីការប្រើប្រាស់ស្រោមអនាម័យតាមរយៈទូរទស្សន៍ និងផ្ទាំងប៉ាណូយ៉ាងណាក៏ដោយ ការសិក្សាផ្នែកប្រជាសាស្រ្តនិងសុខភាពនៅកម្ពុជា (Cambodia Demographic and Health Surveys) បានបង្ហាញថាមានការធ្លាក់ចុះនៃចំនួនយុវជនអាយុចន្លោះ ១៥ ទៅ ២៤ឆ្នាំ ដែលបានប្រើប្រាស់ស្រោមអនាម័យពេលរួមភេទ គឺ ធ្លាក់ពី២៦%នៅឆ្នាំ២០១០ មកនៅត្រឹម ១៨%នៅឆ្នាំ២០១៤ ដែលជាសញមួយគួរឲ្យព្រួយបារម្ភ ដែលពិចារណាថាពួកគេកាន់តែច្រើនមានភាពសកម្មក្នុងការរួមភេទ។ យ៉ាងណាម៉ិញ បញ្ហាមិនទាន់បញ្ចប់ ឬចាប់ផ្តើមពីចំនុចខាងលើនេះទេ វាជាការចាក់ឬសពីកង្វះការយល់ដឹង និងការអប់រំផ្នែកផ្លូវភេទនៅក្នុងប្រទេស។
ស្រោមអនាម័យក្លិនស្រ្តប័ររី ឬចេក មានអុចៗ ឬកង់ៗ ស្តើងខ្លាំង ឬធំខ្លាំងទៅតាមតម្រូវការសម្រាប់អតិថិជនគ្រប់ប្រភេទគឺមានលក់តាមហាងនានា ឱសថស្ថាន ផ្សារទំនើប សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា។
ប្រសិនបើអ្នកធ្វើតាមការណែនាំត្រឹមត្រូវ និងប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ មិនថាការរួមភេទតាមទ្វារមាស តាមរន្ធគូទ ឬតាមមាត់នោះទេ ឱកាសនៃការមានផ្ទៃពោះ ឬ ការឆ្លងមេរោគ ឬចម្លងមេរោគអេដស៏ ជម្ងឺកាមរោគ គឺទាបបំផុត រ។
ការព្រមព្រៀង
សុវត្ថិភាពគ្មានន័យនោះទេប្រសិនបើគ្មានការព្រមព្រៀងហើយសម្រាប់សកម្មជនភាគច្រើនគឺវាមានការលំបាកក្នុងការសម្រេចការព្រមព្រៀង ជាងសុវត្ថិភាពក្នុងការរួមភេទទៅទៀត។ ដោយសារតែមិននិយាយអំពីការព្រមព្រៀង ភាគច្រើនគេយល់អំពីរឿងនេះខណៈដែលសង្គម និងវប្បធម៌មានការផ្លាស់ប្តូរ ហើយដែលការផ្លាស់ប្តូរនេះជម្រុញឲ្យមានការពិភាក្សាអំពីរឿងនេះ។ នៅក្នុងប្រទេសកម្ពុជា ស្រ្តី ពិសេសបុរសចាំបាច់ត្រូវយល់ថា ពុំមាននរណាម្នាក់មានកាតព្វកិច្ចត្រូវផ្តល់ការរួមភេទដល់នរណាម្នាក់នោះទេ ហើយពួកគេត្រូវយល់ថាការរួមភេទគួរតែប្រព្រឹត្តឡើងដោយមានការព្រមព្រៀងដោយភាពរីករាយ ហើយដើម្បីឲ្យរឿងនេះកើតបាន ពួកគេចាំបាច់ត្រូវពិភាក្សាជាមួយគ្នា។
ចំនុចនេះធ្វើឲ្យមានសំណួរ៖ តើខ្ញុំពិភាក្សាជាមួយដៃគូខ្ញុំដោយរបៀបណា? ហើយតើខ្ញុំត្រូវនិយាយអំពីចំនុចអ្វីខ្លះ?
អ្នកចាំបាច់ត្រូវប្រាកដថា ការរួមភេទរបស់អ្នកគឺមានការព្រមព្រៀងគ្នា ១០០ភាគរយ។ មិនមែន «ខ្ញុំមិនដឹងទេ» ឬ «ខ្ញុំមិនច្បាស់ទេ» ប៉ុន្តែត្រូវឆ្លើយថា «បាទ ឬចាស»។ ត្រូវចាំក្នុងចិត្តថាដៃគូរបស់អ្នកអាចប្តូរចិត្តនៅអំឡុងពេលរួមភេទ ហើយអ្នកគប្បីគោរពការសម្រេចចិត្តរបស់ដៃគូអ្នកដែរ។
សុវត្ថិភាពជារឿងចំបង ឬក្នុងករណីនេះជារឿងទី២។ អ្នកនិងដៃគូរបស់អ្នកត្រូវតែយល់ដឹងអំពីការប្រឈមមុខដែលការរួមភេទអាចបង្កឡើង ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវចៀសវាងពីការរួមភេទ ឬតមរួមភេទនោះទេ។ អ្នកចាំបាច់ត្រូវតែយល់ដឹងពីការប្រឈមទាំងនោះ និងចេះប្រើវិធីដែលចាំបាច់ដើម្បីចៀសវាងពីការឆ្លងមេរោគអេដស៏ និងជម្ងឺកាមរោគង ឬការមានផ្ទៃពោះដោយមិនបានព្រាងទុក។ មធ្យោបាយដ៏ងាយស្រួលបំផុតគឺការប្រើប្រាស់ស្រោមអនាម័យ ដែលអាចការពារទាំងមេរោគអេដស៏/ជម្ងឺកាមរោគ និងការមានផ្ទៃពោះដោយមិនបានព្រាងទុក។
ការចូលចិត្ត និងការមិនចូលចិត្ត៖ វាក៏ជាការពិភាក្សាដែលសំខាន់ផងដែរ ដែលអ្នកត្រូវជជែកជាមួយដៃគូរបស់អ្នក។ ការរួមភេទមិនគួរជាការសប្បាយតែភាគីម្ខាងនៃដៃគូនោះទេ ប៉ុន្តែដៃគូទាំងសងខាងចាំបាច់ត្រូវស្តាប់នូវអ្វីដែលដៃគូម្ខាងទៀតនិយាយ ថាតើគាត់មានផាសុខភាពជាមួយនឹងអ្វីដែលកំពុងតែកើតឡើងនោះឬទេ។ នេះក៏ជាទម្រង់មួយនៃការព្រមព្រៀងផងដែរ។
ពិនិត្យមើលស្រោមអនាម័យឲ្យបានល្អិតល្អន់ក្រែងមានខូច ឬរហែក។
ជារួម ការរួមភេទមិនគួរត្រូវបានចាត់ទុកថាជារឿងអវិជ្ជមាននោះទេ ព្រោះវាមិនមែនជារឿងអវិជ្ជមានឡើយ។ ចំណេះដឹងអំពីការរួមភេទគួរតែត្រូវបានផ្តល់ក្នុងការសិក្សារបស់យុវជន និងយុវតី ដើម្បីឲ្យពួកគេមានការយល់ដឹងអំពីការប្រឈមនានា ចេះពីវិធីការពារខ្លួន និងចេះធ្វើការសម្រេចចិត្តដោយខ្លួនឯង។ វាមិនមែនជារឿងល្អនោះទេក្នុងការមិនសន្ទនាគ្នា ក្នុងគោលបំណងលុបបំបាត់ការរួមភេទដែលមិនមានសុវត្ថិភាព ឬគ្មានការព្រមព្រៀងនោះទេ។ ការធ្វើបែបនេះមិនមែនជាដំណោះស្រាយឡើយ។ ផ្ទុយទៅវិញ អ្នកដែលពាក់ព័ន្ធនឹងរឿងនេះគួរតែសហការគ្នាដើម្បីធានាថាដៃគូរបស់អ្នកដឹងអំពីអ្វីដែលពួកគេអាចធ្វើបាននៅពេលរួមភេទ និងអ្វីៗផ្សេងទៀតដែលទាក់ទងនឹងការរួមភេទ។
Source: doesgofcat

Post a Comment