ប្រវត្តិនៃព្រះខ័នរាជ របស់ស្តេចថៃ ដែលយកពីបឹងទន្លេសាបខ្មែរទៅ

ពិតជាមានបារមីមែន !ប្រវត្តិនៃព្រះខ័នរាជ របស់ស្តេចថៃ ដែលយកពីបឹងទន្លេសាបខ្មែរទៅ ដាវសម្រាប់រាជ្យរបស់ស្តេចថៃ រើសបានពីបឹងទន្លេសាប ពេលយកទៅក្នុងវាំងថៃ កើតមានរន្ទះបាញ់ ៧កន្លែង

ប្រវត្តិនៃព្រះខ័នរាជ របស់ស្តេចថៃ ដែលយកពីបឹងទន្លេសាបខ្មែរទៅដាវសម្រាប់រាជ្យរបស់ស្តេចថៃ រើសបានពីបឹងទន្លេសាប ពេលយកទៅក្នុងវាំងថៃ កើតមានរន្ទះបាញ់ ៧កន្លែង ដាវជ័យស្រី «พระแสงขรรค์ชัยศรี» ជាអាវុធរបស់ក្សត្រថៃ និងជាគ្រឿងសម្រាប់រាជ្យ ឬហៅថារាជកកុធភ័ណ្ឌ ឬគ្រឿងបញ្ជាក្សត្រ ដែលជាតំណាងឲ្យបញ្ញានៃការគ្រប់គ្រងប្រទេសជាតិ។

ដាវនេះមានប្រវត្តិដើម គឺធ្លាក់នៅក្នុងបឹងទន្លេសាបនៃប្រទេសកម្ពុជា ក្នុងខេត្តសៀមរាប នៅថ្ងៃមួយ នៅក្នុង ព.ស ២៣២៧ មានអ្នកនេសាទម្នាក់បានឃើញដាវនោះ ហើយក៏បាននាំដាវនោះទៅថ្វាយ ចៅហ្វាប៉ែន (នៅក្នុងប្រវត្តិសាស្ត្រ​​ខ្មែរ ត្រូវបានគេចាត់ទុកលោកជាជនក្បត់ជាតិ ដោយសារលោកបានស្នើរសុំឲ្យស្តេចសៀម ទាមទារខេត្តបីនៅភាគពាយ័ព្យរបស់ខ្មែរ ទៅភ្ជាប់នឹងរាជាណាចក្រសៀម ដោយសុំរាជទានពីស្តេចសៀម ឲ្យខ្លួនធ្វើជាអ្នកគ្រប់គ្រងលើបណ្តាខេត្តទាំងនោះ) ជាចៅហ្វាយខេត្តសៀមរាប។

ចៅហ្វាយខេត្តសៀមរាបរូបនោះ ក៏បានយកដាវនោះទៅថ្វាយស្តេចសៀម ព្រះនាម ពុទ្ធយ៉តហ្វាចុឡាលោក។ នៅថ្ងៃដែល ដាវនោះមកដល់ក្រុងទេពមហានគរ កើតមាននូវរន្ទះបាញ់ចំនួន ៧កន្លែង នៅក្នុងក្រុង គឺទ្វារពិសេសជ័យស្រី នៃរាជរោងខាងក្រៅ ទ្វារវិមានជ័យស្រី នៃរាជរោងកណ្តាល ដែលជាផ្លូវដែលគេយាងដាវឆ្លងកាត់ចូលទៅក្នុងរាជវាំងសៀម។
ដាវជ័យស្រី ជារាជសាស្ត្រាវុធ ដ៏សំខាន់បំផុតសម្រាប់រាជពិធីកាន់ទឹកវិរ័ឌ្ឍនសត្យា (ពិធីផឹកទឹកសម្បថចូលកាន់តំណែងរបស់មន្ត្រីរាជការ) និងរាជពិធីរាជាភិសេក



Post a Comment

[blogger]

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget