អាណិតណាស់ខំជួយគេ បែរជាស្លាប់ខ្លួនឯង! អតីតទាហានជើងទឹកម្នាក់បានស្លាប់បាត់បង់ជីវិត ពេលចុះទៅជួយក្មេងៗជាប់ក្នុងរូងភ្នំ

យោងតាមប្រភពព័ត៌មាន SpringNews របស់ប្រទេសថៃបានឲ្យដឹងថា នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ០២១៨ នេះ អតីតទាហានជើងទឹករបស់ថៃអាយុ៣៨ឆ្នាំម្នាក់ ត្រូវបានរាយការណ៍ថា ស្លាប់បាត់បង់ជីវិត ខណៈកំពុងបំពេញបេសកម្មបញ្ចូនបំពុងខ្យល់អុកស៊ីសែនពីតំបន់ទី៣ ចូលទៅក្នុងរូងភ្នំ ដើម្បីជួយសង្គ្រោះក្មេងៗទាំង១២នាក់ និងគ្រូបង្វឹក ដែលជាប់នៅក្នុងរូបភ្នំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះបានចាប់ផ្តើមជ្រមុជទឹកនៅវេលាម៉ោង០៨ និង៣៧នាទីយប់ ហើយពេលបេសកម្មបញ្ចប់ក៏ជ្រមុជទឹកត្រលប់មកវិញ ប៉ុន្ដែខ្វះខ្យល់​អុកស៊ីសែនក៏បណ្តាលសន្លប់បាត់បង់ស្មារតីនៅក្នុងទឹកតែម្តង។ ពេលនោះក្រុមជ្រមុជទឹកបានធ្វើចលនាចង្វាក់បេះដូងឲ្យជនរងគ្រោះដែរ ប៉ុន្តែនៅតែមិនដឹងខ្លួន បន្ទាប់មកពួកគេក៏នាំជនរងគ្រោះមកតំបន់ទី៣វិញ ដើម្បីសង្គ្រោះបឋម លុះក្រោយមកនៅវេលាម៉ោង ០១រំលងអធ្រាត្រក៏បានស្លាប់បាត់បង់ជីវិតតែម្តង៕

Post a Comment

[blogger]

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget