មានចឹងទៀត? ជិះម៉ូតូធំឌុបសង្សារ ជ្រុលបុកគូទរថយន្ត គេទារ១០០ដុល្លារ ដោះស្រាយមិនចេញ បើកម៉ូតូរត់ចោលនាងបាត់...
គូស្នេហ៍ស្រស់សោភាមួយគូ ជិះម៉ូតូមួយគឿង ក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ តែដោយសារដោះស្រាយមិនត្រូវគ្នា ភាគីខាងបុរសបានឡើងជិះម៉ូតូរត់គេចខ្លួនបាត់ បន្សល់ទុកនារីជាសង្សារឲ្យសងគេជំនួស។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០៖១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ១៩៨៦ កែងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
Post a Comment