សាហាវណាស់! ជនមិនស្គាល់មុខ លបបាញ់បុរសម្នាក់ ចំនួន៥គ្រាប់ សំណាងមិន

ព្រះវិហារៈ មានករណីប៉ុនប៉ងមនុស្សឃាតមួយបានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ដោយសារ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ បុរសម្នាក់ឈ្មោះ សែ សាវុធ អាយុ៣៤ឆ្នាំ ត្រូវបានជនមិនស្គាល់មុខប្រើកាំភ្លើងកែច្នៃ ម៉ាកកាប៊ីន បាញ់ប្រហារ ខណៈដែលជនរងគ្រោះកំពុងអង្គុយជក់បារី នៅមាត់ជណ្តើរផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ។
នេះបើតាមការឲ្យដឹងពីប្រពន្ធជនរងគ្រោះឲ្យដឹងថា ខណៈដែលប្តីរបស់គាត់កំពុងអង្គុយជក់បារីនៅមាត់ជណ្តើរផ្ទះ រូបគាត់ជាប្រពន្ធ និងម្តាយក្មេកគឺកំពុងដេកនៅក្នុងផ្ទះ ក៏ស្រាប់តែឮសម្លេងបាញ់ប្រហារជាច្រើនគ្រាប់ និងឮសម្លេងប្តីរបស់គាត់ស្រែកឲ្យជួយ។ ពេលនោះគាត់ជាប្រពន្ធក៏បានរត់ចេញទៅមើល ឃើញប្តីរបស់គាត់ត្រូវគ្រាប់កាំភ្លើងពេញខ្លួន ចំនួន៥គ្រាប់ ក្នុងនោះ២គ្រាប់ចំដើមដៃ ១គ្រាប់ចំគល់ក និង២គ្រាប់ ចំថ្គាមខាងឆ្វេង តែសំណាងល្អមិនស្លាប់។
សមត្ថកិច្ចក៏បានឲ្យដឹងដែរថា ដោយយោងតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជារឿងគំនុំ ដែលកន្លងទៅគ្រួសាររបស់ជនរងគ្រោះ ត្រូវបានអ្នកភូមិនៅទីនោះចោទថា ចេះធ្វើអំពើធ្មប់អាប។
សមត្ថកិច្ចបន្ថែមទៀតថា កាលពីឆ្នាំមុន ឪពុករបស់ជនរងគ្រោះ ក៏ត្រូវបានជនមិនស្គាល់មុខលបបាញ់សម្លាប់ផងដែរ ដោយសង្ស័យចោទថា ឪពុករបស់ជនរងគ្រោះខាងលើ ចេះអំពើ អាបធ្មប់ដូចគ្នា។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែក១៦មករា ក្រុងព្រះវិហារ ដើម្បីធ្វើការសង្រ្គោះ ប៉ុន្តែដោយសារស្ថានភាពរបួសរបស់ជនរងគ្រោះ ធ្ងន់ធ្ងរពេក ក៏បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដើម្បីធ្វើការសង្គ្រោះបន្ត ។ ចំណែកឯជនសង្ស័យ សមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរកតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕
Newer Post
Previous
This is the last post.

Post a Comment

[blogger]

MKRdezign

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget